អគ្គនាយកធនាគារ ARDB អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅកសិដ្ឋាន សាយាទ្រី (Sahyadri Farms) ប្រទេសឥណ្ឌា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អគ្គនាយកធនាគារ ARDB អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅកសិដ្ឋាន សាយាទ្រី (Sahyadri Farms) ប្រទេសឥណ្ឌា


ភ្នំពេញ៖ ដោយមានការសម្របសម្រួលពី ធនាគារជាតិអភិវឌ្ឍន៍កសិកម្ម និងជនបទ ឥណ្ឌា (NABARD) នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូធនាគារ ARDB បំពេញទស្សនកិច្ចសិក្សានៅកសិដ្ឋាន សាយាទ្រី (Sahyadri Farms) ដែលជាកសិដ្ឋានដ៏ធំមួយ ក្នុងប្រទេសឥណ្ឌា ផ្តោតលើការធ្វើសមាហរណកម្មនៃខ្សែច្រវាក់តម្លៃផលិតកម្មបន្លែ និងផ្លែ-ឈើ។ 


កសិដ្ឋាន សាយាទ្រី គឺជាកសិដ្ឋានមួយដែលទទួលបានការគាំទ្រពី ធនាគារជាតិអភិវឌ្ឍន៍កសិកម្ម និងជនបទ ប្រទេសឥណ្ឌា (NABARD) និងជាកន្លែងប្រមូលផ្តុំកែច្នៃកសិផល (Argo-processing Complex) ចម្បងៗ ដូចជា គ្រាប់ស្វាយចន្ទី គ្រាប់អ៊ាល់ម៉ុន ផ្លែស្វាយ ផ្លែទំពាំងបាយជូ ពោត ប៉េងប៉ោះ ផ្លែទទឹម និងផ្លែក្រូច ជាដើម។ 


កសិដ្ឋាន សាយាទ្រី នេះផងដែរ ត្រូវបានបង្កើតឡើងក្រោមទម្រង់ជាក្រុមហ៊ុនសហករ (Farmers Producers Company) ដែលមានប្រជាកសិករជាម្ចាស់ភាគហ៊ុន ក្នុងគោលដៅបង្កើនផលចំណេញ និងតភ្ជាប់ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ពោលគឺ កសិដ្ឋាន សាយាទ្រី មានមន្ទីរពិសោធន៍ផលិតពូជដំណាំសម្រាប់ប្រជាកសិករ, ផ្តល់ធាតុចូលសម្រាប់ការដាំដុះ, កែច្នៃកសិផល, វេចខ្ចប់, ផ្សាភ្ជាប់ទីផ្សារ និងធ្វើការនាំចេញ។ ម៉ូឌែលអាជីវកម្មរបស់កសិដ្ឋាន សាយាទ្រី ត្រូវបានចាត់ទុកថាជាម៉ូឌែលដែលមានបរិយាប័ន្ន អនុវត្តកសិកម្មបែបទំនើប (climate-smart agriculture) និងចីរភាព ៕























Previous Post Next Post