ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត នាយកដ្ឋានច្រកទ្វារទី១ និង នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ ចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ ក្រោមអធិបតីភាព ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើការងារ Operational Readiness Activation and Transition (ORAT) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ៕
ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១
ដោយLay Lyhour
-
Tags:
ព័ត៌មានជាតិ
















