អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ណែនាំឱ្យប្រុងប្រយ័ត្នចំពោះមេរោគចាប់ជំរិត Ransomware
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ណែនាំឱ្យប្រុងប្រយ័ត្នចំពោះមេរោគចាប់ជំរិត Ransomware


ភ្នំពេញ៖
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជូនដំណឹងអំពីការវាយប្រហារសាយប័រមកលើគេហទំព័រ និងប្រព័ន្ធអនឡាញមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែមានការកើនឡើងគួរឱ្យកត់សម្គាល់ តាមវិធីសាស្ដ្រ វាយប្រហារ DDoS និងការលួចលេខកូដសម្ងាត់ពីម្ចាស់គណនីប្រើប្រាស់ប្រព័ន្ធនានា ដើម្បីឈានដល់ការលួច ឬលុបទិន្នន័យផងដែរ។

ស្របពេលជាមួយគ្នានេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមជម្រាបជូនដំណឹងបន្ថែមដល់សាធារណជនជ្រាបទៀតថា រហូតមកដល់ពេលបច្ចុប្បន្នការវិវឌ្ឍពីការវាយប្រហាររបស់ជនអនាមិក បានឈានដល់វិធីសាស្ដ្រប្រើប្រាស់ មេរោគចាប់ជំរិតកុំព្យូទ័រ Ransomware ដែលជាប្រភេទមេរោគចាក់សោឯកសារ (encryption) នៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ និងទាមទាររូបិយបណ្ណគ្រីបតូ ដើម្បីបើកសោរយកឯកសារមកវិញ (decryption)។

ដើម្បីជៀសវាងពីហានិភ័យនៃការឆ្លងរីករាលដាល នៃមេរោគកុំព្យូទ័រខាងលើនៅក្នុងស្ថាប័នទាំងមូល ព្រមការការខាតបង់ក្នុងកម្រិតធ្ងន់ធ្ងរ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមជម្រាបជូននូវវិធីសាស្ដ្របង្ការ ទប់ស្កាត់សំខាន់ៗដូចខាងក្រោម៖ 
១-ហាមចុចតំណភ្ជាប់ ឬបើកកម្មវិធី ឯកសារណាដែលគ្មានប្រភពច្បាស់លាស់
២-ប្រើប្រាស់កម្មវិធីកុំព្យូទ័រដែលមានអាជ្ញាបណ្ណត្រឹមត្រូវ (Licensed OS, License Application or Program, Endpoint Protection)
៣-ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីទាំងអស់ជាប្រចាំ (Update OS and Application to the lastest version available)
៤-ចម្លងទុកនូវទិន្នន័យសំខាន់ៗក្នុងឧបករណ៍ផ្សេងៗគ្នាជាប្រចាំទៀងទាត់ (Backup Daily)
៥-ត្រូវរក្សាទុកយ៉ាងហោច Backup 01 នៅទីតាំងដាច់ដោយឡែកពីប្រព័ន្ធ network របស់អង្គភាព (Offsite and off-line backup)
៦-បណ្ដុះបណ្ដាលបុគ្គលិកអំពីសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល (Training)។

សាជាថ្មីម្ដងទៀត អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមលើកទឹកចិត្តសាធារណជនក្នុងការចែករំលែកនូវសាក្រើនរំលឹកខាងលើ ព្រមទាំងសំណូមពរការចូលរួមចែករំលែកនូវចំណេះដឹង បទពិសោធ សេចក្តីរាយការណ៍ជូនសមត្ថកិច្ចកិច្ចអំពីព័ត៌មាននានា ដែលពាក់ព័ន្ធនឹងបទល្មើស និងសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល ៕
Previous Post Next Post