ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំមន្រ្តីបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មេឃុំ មេភូមិ និងប៉ុស្តិ៍រដ្ឋបាល ចុះសិក្សាវាយតម្លៃផ្លូវចំនួន ០២ខ្សែ ដូចខាងក្រោម៖
ខ្សែទី១៖ ផ្លូវដីល្បាយក្រួស ប្រវែងសរុប ៩គីឡូម៉ែត្រ និងសំណង់សិល្បការ្យ ស្ថិតនៅភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស ឆ្ពោះទៅកាន់ភូមិខ្លែងពណ៌ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ខ្សែទី២៖ ផ្លូវដីល្បាយប្រវែងសរុប ១១គីឡូម៉ែត្រ ស្ពានបេតុង ០១កន្លែង និងលូប្រអប់ ០១កន្លែង ស្ថិតនៅភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ឆ្ពោះទៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕



















