រដ្ឋមន្រ្តីសុខាភិបាល បន្តចុះពិនិត្យ និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខ ក្នុងមូលដ្ឋានសុខាភិបាលជាប់ព្រំដែន នៅមណ្ឌលសុខភាព ស្រអែម និងមណ្ឌលសុខភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ខេត្តព្រះវិហារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីសុខាភិបាល បន្តចុះពិនិត្យ និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខ ក្នុងមូលដ្ឋានសុខាភិបាលជាប់ព្រំដែន នៅមណ្ឌលសុខភាព ស្រអែម និងមណ្ឌលសុខភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ខេត្តព្រះវិហារ


ភ្នំពេញ៖
នារសៀលថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានបន្តចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាព ស្រអែម និងមណ្ឌលសុខភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ខេត្តព្រះវិហារ ដែលមានទីតាំងនៅជិតព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យ ពង្រឹង និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខក្នុងមូលដ្ឋានសុខាភិបាល។


ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីសុខាភិបាលដោយពាំនាំផ្តល់ជូនឱសថចាំបាច់បន្ថែមមួយចំនួន ដើម្បីឆ្លើយតបបានតាមតម្រូវការបន្ទាន់ជាយថាហេតុ។ ក្រុមការងារសុខាភិបាលបានចុះពិនិត្យតាមជំនាញ អំពីហេដ្ឋារចនាសម្ព័ន្ធ កិច្ចការបម្រើសេវាមានដូចជា៖ ផ្នែកផ្តល់ថ្នាំបង្ការ ពិនិត្យជំងឺក្រៅ ជំងឺទឹកនោមផ្អែម ឡើងសម្ពាធឈាម ជំងឺសុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀន ផ្នែកមន្ទីរពិសោធន៍ និងឃ្លាំងឱសថ។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពទាំងពីរ ដែលកំពុងខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្ត ស្មារតីទទួលខុសត្រូវ លើការបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ នៅតាមមូលដ្ឋានខេត្តជាប់និងព្រំដែន។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំង២ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែម លើចំណេះជំនាញ រួមទាំងចំណេះដឹកនាំ ដែលឯកឧត្តមរដ្ឋមន្ត្រីចែករំលែកជូនរាល់ថ្ងៃអង្គារនៃសប្តាហ៍នីមួយៗ នេះសំដៅលើកកម្ពស់សុខុមាលភាពប្រជាជនតាមព្រំដែន និងអាចដោះស្រាយបានលើគ្រប់បញ្ហាប្រឈម។ 

សូមគូសរំលេចផងដែរថា មណ្ឌលសុខភាព ទាំង២ខាងលើ ជាចំនុចយុទ្ធសាស្រ្តមួយ គឺជាទីតាំងមូលដ្ឋានសុខាភិបាលជួរមុខ ជិតនិងកៀកព្រំដែនកម្ពុជា-ថៃ ៕











































Previous Post Next Post