ឯកឧត្ដម ង៉ូវ បូរីណា ដឹកនាំប្រជាពលរដ្ឋ ដាំដេីមឈេី ក្នុងឃុំដំរិល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម ង៉ូវ បូរីណា ដឹកនាំប្រជាពលរដ្ឋ ដាំដេីមឈេី ក្នុងឃុំដំរិល

ត្បូងឃ្មុំ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំមន្រ្ដីរាជការ ប្រជាពលរដ្ឋសិស្សានុសិស្ស ប្រមាជាង១០០នាក់ ចូលរួមដាំដេីមឈេី ស្របតាមបណ្ដោយប្រឡាយទឹក ស្ថិតក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ 

សកម្មភាពនាំគ្នាដាំដេីមឈេី នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ ជាការចូលរួមយ៉ាងសកម្មលេីយុទ្ធនាការ "ពន្លកបៃតង" សំដៅលើការដាំដេីមឈេី តាមមូលដ្ឋាន ទីសាធារណៈ តំបន់ដីសិករិចរិល ដេីម្បីពង្រីកគម្របបៃតង និងអព្យាក្រឹតកាបូននៅកម្ពុជា។ 

ក្នុងស្មារតីដេីម្បីបរិស្ថានមានភាពបៃតង និងចីរភាព ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងប្រាប់ថា យេីងទាំងអស់គ្នា ត្រូវបន្ដរួបរួមស្មារតីថែរក្សាបរិស្ថានកម្ពុជា ដោយចូលរួមជាមួយក្រសួងបរិស្ថាន លេីគ្រប់យុទ្ធនាការ ដេីម្បីភាពស្អាត ភាពបៃតង នឹងចីរភាពបរិស្ថាន ជាពិសេសធ្វើយ៉ាងណាជម្រុញឱ្យកម្ពុជាមានអព្យាក្រឹតកាបូន នាឆ្នាំ២០២៥។ 

ឯកឧត្ដម បានបន្ដថា ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានគ្រប់ រាជធានី ខេត្ត នឹងផ្ដល់ ឬចែកកូនឈេីជូនប្រជាពលរដ្ឋយកទៅធ្វេីការដាំដុះ ដោយឥតគិតថ្លៃ។ ជាមួយគ្នានេះដែរ ឯកឧត្ដម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ ចូលរួមដាំដេីមឈេី ឱ្យច្រេីនតាមដែរអាចធ្វេីទៅបានក្នុងរដូវវស្សារ ខាងមុខនេះ។











Previous Post Next Post