ឯកឧត្តម សួស យ៉ារ៉ា ជួបសំណេះសំណាលជាមួយសិក្ខាកាមគណបក្សប្រជាជនកម្ពុជា ១៥រូប ដែលនឹងចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង នៃប្រទេសកម្ពុជា-ឡាវ-វៀតណាម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សួស យ៉ារ៉ា ជួបសំណេះសំណាលជាមួយសិក្ខាកាមគណបក្សប្រជាជនកម្ពុជា ១៥រូប ដែលនឹងចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង នៃប្រទេសកម្ពុជា-ឡាវ-វៀតណាម


ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា សិក្ខាកាមគណបក្សប្រជាជនកម្ពុជា ចំនួន ១៥រូប ដែលនឹងចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង នៃប្រទេសកម្ពុជា-ឡាវ-វៀតណាម នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចូលរួមកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានទី១ គណៈទាក់ទងការបរទេស ដោយមានការចូលរួមពីលោកជំទាវ ខា ឡេង សមាជិការគណៈកម្មាធិការកណ្តាល និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំសិក្ខាកាម គណបក្សប្រជាជនកម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាល កាលពីឆ្នាំ២០២៤ នៅកម្ពុជា។ 


នៅក្នុងកិច្ចប្រជុំ ឯកឧត្តម សួស យ៉ារ៉ា បានលើកពីសភាពការណ៍នយោបាយជាតិ តំបន់ និងអន្តរជាតិ និងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងកម្ពុជា វៀតណាម និងឡាវ។ 


ឯកឧត្តមក៏បានផ្តល់អនុសាសន៍ណែនាំ ដើម្បីជាធាតុចូលសម្រាប់ការត្រឹះរិះពិចារណា ដល់សិក្ខាកាម ក្នុងការចែករំលែកបទពិសោធន៍នៃការដឹកនាំខេត្ត ស្រុក ក្រុង ជូនអង្គសិក្ខាសាលា ដែលមានការចូលរួមដោយសិក្ខាកាមមកពីបក្សកុម្មុយនីស្តវៀតណាមចំនួន ១៥រូប និងសិក្ខាកាម មកពីបក្សប្រជាជនបដិវត្តន៍ឡាវ ចំនួន ២០រូប។ 


សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឡាវ ជាវគ្គបណ្តុះបណ្តាលលើកទី៣ ហើយ ដែលលើកទី១ រៀបចំឡើងនៅប្រទេសវៀតណាម នៅឆ្នាំ២០២៣ និងលើកទី២ នៅប្រទេសកម្ពុជា នៅឆ្នាំ២០២៤ ៕






Previous Post Next Post