អភិបាលខេត្តកំពង់ចាម ជំរុញឲ្យក្រុមហ៊ុនបង្កើនការយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់ចំពោះការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ក្នុងក្រុងកំពង់ចាម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យក្រុមហ៊ុនបង្កើនការយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់ចំពោះការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ក្នុងក្រុងកំពង់ចាម


ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារសាងសង់គម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម ដោយមានការចូលរួមពីអភិបាលរងខេត្ត, នាយករដ្ឋបាល, ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរក្រុងកំពង់ចាម, ចៅសង្កាត់ទាំង៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។


ជាលទ្ធផលបន្ទាប់ពីកិច្ចប្រជុំ និងការព្រមព្រៀងឯកភាពគ្នា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញជាគោលការណ៍ នៃការជម្រុញ និងដោះស្រាយការងារចាំបាច់ដូចខាងក្រោម៖ 

១-ជំរុញការភ្ជាប់បណ្តាញទឹកកខ្វក់ ពីផ្ទះប្រជាពលរដ្ឋចូលបណ្តាញមេឱ្យបានឆាប់

២-កំណត់អាទិភាពការដ្ឋានកាយដាក់លូរំដោះទឹក និងកំណត់ពេលវេលាជាក់លាក់ក្នុងការលុបដីវិញ ដើម្បីសម្រួលដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ

៣-ជំរុញការជួសជុលផ្លូវក្នុងក្រុងកំពង់ចាមឲ្យបានស្អាតឡើងវិញ ឱ្យបានលឿនបំផុត

៤-ជំរុញគម្រោងសាងសង់ទាំងមូលត្រូវបញ្ចប់ការងារទាំងស្រុងនៅចុងឆ្នាំ២០២៥នេះ

៥-ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអាជ្ញាធរក្រុង ដេីម្បីត្រួតពិនិត្យ វាយតម្លៃ និងជម្រុញការដ្ឋានទាំងនេះជាប់ជាប្រចាំ។ 


គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ប្រព័ន្ធលូ រំដោះទឹកភ្លៀង និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម មកដល់បច្ចប្បន្ននេះបានសម្រេចការសាងសង់បានប្រមាណជាង៧៩%ហើយ ៕















Previous Post Next Post